អង្គការWWFសាទរសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន​​​​​​ហាមឃាត់ការបរិភោគសាច់សត្វព្រៃនិងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត

រាជធានីភ្នំពេញ៖ អង្គការWWFទាំងអស់ដែលមានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សូមអបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន ដែលជាអង្គនីតិបញ្ញត្តិកំពូលរបស់ចិន ក្នុងការហាមឃាត់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត។ អង្គការ WWF ទាំងអស់ ដែលមានទីស្នាក់ការនៅក្នុងតំបន់ សូមអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីបូពា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យយកគំរូតាមប្រទេសចិនដើម្បីគាំពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន។

Read More »

ស្រ្ដីចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ ស្រ្ដីកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ នេះបើយោងតាមឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាធ្វើឡើងក្នុងឱកាសប្រារព្ធកម្មវិធី អបអរសារទរខួបអនុស្សាវរីយ៍ ទិវានារីអន្ដរជាតិ៨មីនាឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្ដិភាពមានការលើកកម្ពស់ សមភាពយេនឌ័រ» ដែលរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

Read More »

សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវដល់ពលរដ្ឋកុំឱ្យបារម្ភអំពីបញ្ហា​ផ្គត់ផ្គង់​អង្ករ​

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជាយើង ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។

Read More »

ផ្លូវលំ១ខ្សែប្រវែងប្រហែល៨០០ម៉ែត្រនឹងរស់ឡើងវិញក្រោយមិនបានផ្តល់​​​​ប្រយោជន៍ដល់ពលរដ្ឋរយៈពេល៨ឆ្នំាក្នុងការធ្វើកសិកម្ម​

ខេត្តតាកែវ៖ ប្រជាពលរដ្ឋប្រមាណ១៣០គ្រួសាររួមនិងមេភូមិស្ថិតនៅភូមព្រៃភ្លង សំបួរ ស្រុកទំា្រងខេត្ត បានរួមគ្នាធ្វើការកំណត់វាស់វែងទំហំផ្លូវលំមួយខ្សែប្រវែងប្រហែល៨០០ម៉ែត្រសម្រាប់ដឹកជញ្ជូនសម្ភាៈកសិកម្មឬដឹកជញ្ជូនកសិផលប្រចំារដូវកាលដែលបានបាត់លទ្ធភាពអស់រយៈពេល៨ឆ្នាំកន្លងទៅនេះ ឱ្យរស់ឡើងវិញដើម្បីផ្តល់ជាប្រយោជន៍ទៅដល់ប្រជាកសិករដែលរស់ពឹងផ្អែកលើរបរធ្វើកសិកម្ម។

Read More »

សម្តេចតេជោ៖សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់​​​​​​​​​កុំឱ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?ខ្ញុំពិតជារីករាយប្រកបដោយជំនឿទុកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលមានការយល់ដឹងកាន់តែខ្ពស់អំពីការថែរក្សានិងសំអាតអនាម័យដើម្បីសុខភាពផ្ទាល់ខ្លួននឹងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើអោយសុខភាពកាន់តែល្អរឹងមាំ។

Read More »

ព្រះសង្ឃខ្មែរទី១បញ្ចប់ការសិក្សាថា្នក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យHarvard

ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ ភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត បានសរសេរថា « ខ្ញុំបានធ្វើបទបង្ហាញចុងក្រោយ ដើម្បី បញ្ចប់ការសិក្សាថា្នក់ ក្រោយបណ្ឌិត Post-Doctoral Research Fellowship ឬ ហៅកាត់ថា Postdoc  នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរហើយ ក្រោយពីសិក្សាអស់រយ:ពេលជាង ៣ឆ្នាំ ។ ការសិក្សានេះ ប្រព្រឹត្តិទៅបានប្រកបដោយជោគជ័យ គឺអាស្រ័យដោយមានការឧបត្ថម្ភក៍របស់ ឯ.ឧ. ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃ កម្ពុជា និង លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងព្រះសង្ឃ និង ពុទ្ឋបរិស័ទទាំងក្នុងនិងក្រៅប្រទេស ។សូមថ្លែងអរគុណចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងអ្នកមានគុណូបការៈទាំងអស់ដោយជ្រះថ្លាបំផុត ។ អរគុណសាកលវិទ្យាល័យ Harvard …

Read More »

ក្រុមហ៊ុនអាកាសចរណ៍អាចនឹងបិទទ្វា​ធ្វើអាជីវកម្ម​​បើCovid-19​​​​នៅតែបន្ត​

ភ្នំពេញ៖​បន្ទាប់ពី វីរុកូរ៉ូណា​ឬ​Covid-19​ផ្ទុះរីករាលដាលឬសម្លាប់មនុស្ស​អស់ជាច្រើនពាន់នាក់នៅលើពិភពលោក​ក្នុងរយៈពេល​ពីរឬបីខែចុងក្រោយនេះ​បានធ្វើឱ្យប៉ះពាល់​ចរន្តសេដ្ឋកិច្ច​ស្ទើគ្រប់ប្រទេស​​ ក្នុងនោះគេក៏ដឹងថាកម្ពុជាក៏កំពុងរងផលប៉ះពាល់ដែរ​ តួយ៉ាង​វិស័យកាត់ដេរនិងសម្លៀកបំពាក់​និងផលិតស្បែកជើង ហើយនៅក្នុងវិស័យទេសចរណ៍​​មានសណ្ឋាគារ​ប្រមាណ​២០បានបិទទ្វានៅខេត្តសៀមរាប ថែមនៅពេលខាងមុខនេះ​អាចដល់ក្រុមហ៊ុនទេសចរណ៍​បើវីរុសកូរ៉ូណា​នៅតែបន្តអូសបន្លាយពេលវេលា​ថែមទៀត។

Read More »

កម្ពុជានំាចេញអង្ករកើនឡើង២២%ខណៈទីផ្សារមហាមិត្តចិន​​​​​ស្រូបយកបានច្រើនជាងគេ

ភ្នំពេញ៖ ស្ថិតក្នុងរយៈពេល២ខែដើមឆ្នំា២០២០នេះកម្ពុជាបាននាំចេញអង្កររបស់ខ្លួនទៅទីបរទេសសរុបមានចំនួនជាង១៣ម៉ឺនតោនកើនឡើងប្រមាណ២២%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា២០១៩ហើយបាននាំទៅទីផ្សារមហាមិត្តចិនបាន៣៧%ច្រើនជាងបណ្តាទីផ្សារផ្សេងៗ។នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

Read More »