ក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េអាចបន្តប្រតិបត្តិការផ្លូវដែកបាន

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីប្រតិបត្តិការផ្លូវដែកដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃ៣១មីនានេះ បញ្ជាក់ថា ក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ រេលវ៉េបន្តប្រតិបត្តិការដឹកជញ្ជូនទំនិញនិងអ្នកដំណើរតាមផ្លូវដែកភាគខាតត្បូងដដែល។

Read More »

សម្តេចតេជោសែនដក​សិទ្ធធ្វើអាជីវកម្មផ្លូវដែកពី​ក្រុមហ៊ុន​ឧក​​ញ្ញ៉ាគិតម៉េង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានប្រកាសបញ្ចប់សិទ្ធការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវ៉េ លោកឧកញ្ញ៉ាគិតម៉េងទាក់​ទងនិងប្រ​តិបត្តិការ​ផ្លូវដែកកា​ល​ពី​ថ្ងៃទី២៩មីនា ២០១៩។

Read More »

កម្ពុជាសម្រេចនាំចូលអគ្គិសនី២០០មេហ្គាវ៉ាត់ពីតួគីនិងបណ្តាប្រទេស​​​ជិតខាងបន្ថែម

ភ្នំពេញ៖ស្របពេលតម្រូវការអគ្គិសនីប្រើប្រាស់ទូទៅនិងតម្រូវការអគ្គិសនីនៅគម្រោងវិនិយោគផ្នែកសំណង់កើនឡើងខ្ពស់ ខណៈលទ្ធភាពនៃការផលិតអគ្គិសនីថយចុះមិនអាចបំពេញតាមសេចក្តីត្រូវការបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រកាសចុះហេត្ថលេខាឱ្យនាំចូលអគ្គិសនីពីប្រទេសតួគីតាមរយៈនាវាផលិតអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់និងស្នើឱ្យបណ្តាប្រទេសជិតខាងបង្កើនការផ្គត់ផ្គង់បន្ថែម។

Read More »

ស្ថាបនិកSabayធ្វើបដិវត្កក្រុមហ៊ុន​គាំទ្រលុយរៀលខ្មែរ

ភ្នំពេញ៖លោក ជីសិលា ដែលគេស្គាល់ថាជាស្ថាបនិកឬជានាយកក្រុមហ៊ុនSabay Digital Group បានធ្វើការកំណែទម្រង់ក្រុមហ៊ុន​ពីការផ្តល់ប្រាក់​បៀវត្សជាលុយដុល្លា​រមកមើក​ជាលុយរៀល​ខ្មែរវិញក្នុងរយៈ​ពេល​៣ឬ​៤ឆ្នំាចុងក្រោយ ដើម្បីចូលរួមគំាទ្រនិងប្រើប្រាស់ប្រាក់រៀលខ្មែរ ខណៈក្រុមហ៊ុនផ្សេងទៀតបាននឹងកំពុងទទួលយកការប្រើប្រាស់លុយរៀល។

Read More »

ចន្លោះខេត្តមណ្ឌលគិរីនិងរតនគិរីនឹងសាងសង់​ជាព្រលានយន្តហោះ​​នៅពេលខាងមុខ

ភ្នំពេញ៖ ស្របពេលពលរដ្ឋកម្ពុជាចេញធ្វើដំណើរកើនឡើងពីមួយឆ្នំាទៅមួយឆ្នំានៅក្នុងប្រទេស ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសអះអាងត្រៀមធ្វើព្រលានយន្តហោះនៅទិសឦសាន្ត ពោលស្ថិតនៅចន្លោះខេត្តមណ្ឌលគិរីនិងរតនគិរី ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជានាពេលអនាគត។

Read More »

ចិនឯកភាពជួយរៀបចំការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ​​​Monorailនៅកម្ពុជា

​ភ្នំពេញ៖រាជធានីភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការក្រុង Chongqing ប្រទេសចិន ឯកភាពជួយសិក្សារៀបចំ ផែនការអភិវ​ ឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញក៏ដូចជាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរកម្ពុជា ចិននៅពេលខាងមុខ។នេះបើតាមក្រសួងសាធារណការនិងដឹកជញ្ជូន។

Read More »

ត្រឹមឆ្នំា២០២៣ពលរដ្ឋខ្មែរអាចធ្វើដំណើរបានតាមផ្លូវល្បឿនលឿន​​​​​ពីភ្នំពេញទៅ​​​ក្រុងព្រះសីហនុ

កំពង់ស្ពឺ៖ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែងជាង១៩០គីឡូម៉ែត្រ នឹងត្រៀមចំណាយថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារអាមេរិក និងអាចដាក់ឱ្យប្រជាពលរដ្ឋ វិនិយោគិនជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំទូទៅធ្វើដំណើរតាមផ្លូវនេះបានចាប់ពីឆ្នំា២០២៣តទៅ ពោលរាប់ពីពេលបើកការដ្ឋានថ្ងៃទី២២មីនាឆ្នំា២០១៩ដល់ខែមីនាឆ្នំា២០២៣។

Read More »

ក្រុមហ៊ុនបុត្រសម្ព័ន្ធAlibabaត្រៀមរងចំាជួយ​ដល់សហគ្រិនខ្មែរចង់បង្កើត​​ក្រុមហ៊ុនថ្មី​

ភ្នំពេញ៖ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group ក្រៅពីមានគម្រោងសាងសង់ឃ្លំាងស្តុកទំនិញសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ និងសហការជាមួយក្រសួងពាណិជ្ជកម្ម នឹងត្រៀមជួយគំាទ្រដល់សហគ្រិនខ្មែរដែលមានបំណង់ចង់បង្កើតក្រុមហ៊ុនថ្មីនាពេលខាងមុខ។នេះបើតាមមន្ត្រីអ្នកនាំពាក្យឆ្លាស់វេណនៃក្រសួងពាណិជ្ជកម្មឱ្យដឹងនៅថ្ងៃទី២១មីនានេះ។

Read More »