ក្រសួងដែនដីបើកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់​​​ក្នុងខេត្តព្រះសីហនុ​

ព្រះសីហនុ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី លោក គន់ គីម ទេសរដ្ឋមន្រ្តីមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរ ណ៍ ,លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និងអង្គភាពពាក់ព័ន្ធ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។

Read More »

ឥណ្ឌាបង្ហាញបំណងជួយបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យានិងជំនាញ​​​សំខាន់ផ្សេងទៀតដល់យុវជនកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនមួយរបស់ឥណ្ឌាបាននឹងកំពុងទទួលបានភាពជោគជ័យ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញគោលបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដែលកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សា ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងមានការងារធ្វើសមរម្យ។នេះបើតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Read More »

ADBផ្តល់ឥណទានប្រមាណ៦០លានដុល្លារអាមេរិកជួយបង្កើនជំនាញ​ដល់​​ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទានចំនួន ៦០លានដុល្លារ ដើម្បីជួយបង្កើនជំនាញ និងការប្រកួតប្រជែងនៃកម្លាំងការងារ របស់កម្ពុជាដែលកំពុងមានការកើនឡើង ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំផ្លាស់ប្តូរផែនការ សេដ្ឋកិច្ចរបស់ខ្លួន ពីកំណើនសេដ្ឋកិច្ចដែលមានកម្រិតជំនាញទាប និងប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជា កំណើនសេដ្ឋកិច្ចមួយដែលមានការរុញច្រានពីជំនាញខ្ពស់វិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៥មិថុនាម្សិលមិញរបស់ ADB។ ឥណទានសម្បទាននេះ មានគោលបំណងជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្ម និង ទំនើបកម្មវិស័យឧស្សាហកម្មរបស់ប្រទេស តាមរយៈការកែលម្អបរិក្ខា និង ឧបករណ៍សម្ភារៈរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា មួយចំនួនដែលត្រូវបានជ្រើសរើសទូទាំងប្រទេស កែលម្អកម្មវិធីសិក្សា និង ជំនាញរបស់គ្រូបណ្តុះ បណ្តាលរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា និង ជម្រុញឱ្យមានទំនាក់ទំនងកាន់តែរឹងមាំជាមួយ រដ្ឋាភិបាល និង សហគមន៍ធុរកិច្ច សំដៅសម្រេចឱ្យបាននូវសេចក្តីត្រូវការរបស់ទីផ្សារការងារ។

Read More »

ប្រធានក្រុមការងារយុវជនគណៈពង្រឹងឃុំព្រែកស្លែងជួបសំណេះសំណាល​​​​​ជាមួយយុវជនបក្សប្រជាជន

ខេត្តកណ្តាល៖តបតាមការណែនាំនិងយកចិត្តទុកដាក់ពីសំណាក់លោកណុប រ័ត្ននិមល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក ហាក់ ងួនឈាង ប្រធានក្រុមការងារយុវជនគណៈពង្រឹងឃុំព្រែកស្លែង និងក្រុមការងារអញ្ជើញជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនយុវជនគណបក្សប្រជាជនកម្ពុជាឃុំ ភូមិ នៅស្នាក់ការបក្សឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ។

Read More »

អបអរសាទរ!កម្ពុជា-ឥណ្ឌូណេស៊ីបើកការហោះហើរត្រង់បន្ទាប់ពីផ្អាត​​​ជិត៥០ឆ្នំា​

ភ្នំពេញ៖ បន្ទាប់ពីផ្អាកការហោះហើរត្រង់អស់រយៈពេលជិត៥០ឆ្នំាកន្លងទៅ កម្ពុជានិងឥណ្ឌូណេស៊ីបានសម្រេចបើកឱ្យមានការហោះហើរត្រង់ឡើងវិញកាលពីថ្ងៃទី២១មិថុនា២០១៩នេះ។លទ្ធផលថ្មីនេះ​នឹងធ្វើឱ្យប្រទេសទំាងពីរកាន់តែមានភាពជិតស្និទ្ធរវាងគ្នាបន្ថែមទៀត​លើផ្នែកពាណិជ្ជកម្ម ទេសចរណ៍​ វប្បធម៌និងទេសចរណ៍ជាដើម​។

Read More »

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងរៀបចំចុះបញ្ជីនៅផ.ម.ក.​​ដើម្បីសម្រេចយុទ្ធសាស្ត្រឈ្នះៗ

ភ្នំពេញ៖តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានបំណងបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈ និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) ដើម្បីបង្កើនទុនបន្ថែមតាមរយៈទីផ្សារមូលបត្រ ជំរុញការអភិវឌ្ឍតំបន់ឱ្យមានគុណភាពខ្ពស់ និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ លើសពីនេះទៀត តាមរយៈការចុះបញ្ជីគ្រប់ភាគហ៊ុនិកទាំងអស់ អាចទទួលបាននូវភាពជោគជ័យនៃសមិទ្ធផល និងសម្រេចបានយុទ្ធសាស្រ្តឈ្នះ – ឈ្នះ។

Read More »

គម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករនឹងសាងសង់ឡសម្ងួត១២​​កន្លែងក្នុងខេត្ត១១​

ភ្នំពេញ៖កិច្ចសន្យាពាណិជ្ជកម្មស្តីពីគម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករក្នុងក្របខណ្ឌឥណទានសម្បទានពីក្រុមហ៊ុនចិនមួយនឹងជួយឱ្យកសិករក៏ដូចជាក្រុមហ៊ុននាំចេញអង្ករហើយគម្រោងខាងលើនេះនឹងសាងសង់ឡសម្ងួតចំនួន១២កន្លែងស្ថិតនៅតាមទីតំាងយុទ្ធសាស្ត្រនៃប្រទេស។

Read More »

NBCព្យាយាមអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឆ្លើយតបការរីកចម្រើន​​ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ

​ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរនេះ ធនាគារជាតិនៃកម្ពុជាបានខិតខំអភិវឌ្ឍនិងកសាងធនធានមនុស្សលើគ្រប់ជំនាញ និងធ្វើបច្ចុប្បន្នកម្មលើក្របខ័ណ្ឌច្បាប់នានាឱ្យស្របតាមការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាក៏ដូចជាពិភពលោក។នេះបើតាមលោកជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ក្នុងបើកវគ្គសុក្រឹតការ ជំនាន់ទី១៣កាលពីថ្ងៃទី២០មិថុនាម្សិលមិញ។

Read More »