អបអរសាទរ​!​ផ្លែស្វាយស្រស់របស់​កម្ពុជាអាចនាំ​ចេញត្រង់ទៅកាន់ទីផ្សារចិន​​​​​​​​​បានហើយ​​

​ភ្នំពេញ៖តាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

Read More »

ការនាំចេញពោតក្រហមចេញពីកម្ពុជាធ្លាក់ចុះយ៉ាងកំហុកខណៈការផលិត​​​​កើនឡើង

ភ្នំពេញ៖ ការនាំចេញពោតក្រហមពីកម្ពុជាទៅកាន់ទីផ្សារខាងក្រៅនៅក្នុងរយៈពេលជាង១ឆ្នំាមកនេះមានការធ្លាក់ចុះយ៉ាងកំហុក ជាក់ស្តែងក្នុងរយៈពេល៥ខែដើមឆ្នំា២០២០ធ្លាក់ចុះជាង២៩% បើធៀបនិងឆ្នំា២០១៩។

Read More »

ពលរដ្ឋស្នើសុំរៀបចំឥណទានឡើងវិញកើនដល់ជាង១៥ម៉ឺននាក់​​​​​​ដែលរងផល​ប៉ះពាល់ពីកូវីដ១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនប្រមាណជា ១៧៥.៣៦៤ នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ដោយសាររងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះអតិថិជនចំនួន ១៥២.៨០៨ នាក់ ឬជិត ៩០%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនប្រមាណជា ៦៥៦ លានដុល្លារ។ នេះបើតាមប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

Read More »

ពលរដ្ឋជិត២ម៉ឺននាក់មិនទទួលបានរៀបចំឥណទានឡើងវិញព្រោះគ្មាន​​​​​​​​​លក្ខខណ្ឌគ្រប់គ្រាន់​

​នីភ្នំពេញ៖បន្ទាប់ពីប្រទេសកម្ពុជាជួបនឹងវិបត្តិនៃជំងឺកូវីដ១៩នៅប៉ុន្មានខែដើមឆ្នំា២០២០នេះគេសង្កេតឃើញថាមានប្រជាពលរដ្ឋខ្មែរជាង១៣ម៉ឺននាក់ហើយដែលទទួលបានការរៀបចំឥណទាន(កម្ចី)ឡើងវិញ។ប៉ុន្តែស្ថិតក្នុងកាលៈទេសៈនេះសម្រាប់ប្រជាពលរដ្ឋជិត២ម៉ឺននាក់មិនត្រូវបានឱ្យមានការរៀបចំឥណទានឡើងវិញនោះទេ ព្រោះពួកគាត់មិនមានលក្ខខណ្ឌគ្រប់គ្រាន់។

Read More »

ពលរដ្ឋជាង១១ម៉ឺននាក់ទទួលបានការៀបចំឥណទានឡើងវិញពីគ្រឹះស្ថាន​​​​​​​​​​​​​​មីក្រូហិរញ្ញវត្ថុ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧.១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ១១៨.១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨ លានដុល្លា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)ស្តីពី«បច្ចុប្បន្នភាពនៃការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»កាលពីថ្ងៃទី១៣ឧសភា២០២០នេះ។

Read More »

កំពង់ផែស្វយ័ត្នភ្នំពេញរកប្រាក់ចំណូលបានជាង៧លានដុល្លារអាមេរិក

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ដើមឆ្នំា២០២០នេះ កំពង់ផែស្វយ័ត្នភ្នំពេញរកប្រាក់ចំណូលសរុបបានជាង៧,៦លានដុល្លារអាមេរិក ខណៈចំណូលបានមកពីការលើកដាក់ក្រោមដងយោងមានជាង២,៧លានដុល្លារអាមេរិកនិងចំណូលលើកដាក់នៅលើទីលានមានជាង២,៤លានដុល្លារអាមេរិកនាំមុខចំណូលផ្សេងៗ។នេះបើយោងតាមកំពង់ផែស្វយ័ត្នភ្នំពេញ។

Read More »

រូបបដិមាខ្មែរចំនួន២បានមកដល់មាតុភូមិបន្ទាប់ពីមានការរឹបអូស​​​​​​បានកាលពីឆ្នាំ២០០៥និង២០១៧

ភ្នំពេញ៖ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានផ្នែកកិច្ចការសាធារណៈ និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខ មាតុភូមិប្រចាំប្រទេស ដោយសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលបញ្ជូនត្រឡប់មកវិញ នូវរូបបដិមាខ្មែរចំនួន ២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការរឹបអូសបាន កាលពីឆ្នាំ២០០៥ និងឆ្នាំ ២០១៧។ រូបបដិមាទាំងពីរនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅព្រឹកនេះ ហើយតំណាងមកពីស្ថានទូត និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធីប្រោះព្រំ តាមបែបពុទ្ធសាសនា និងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន ពិសេសសូមឲ្យប្រជាជនលើពិភពលោកទាំងមូល គេចផុតពីជំងឺឆ្លងផ្លូវដង្ហើម COVID-19 ។ កម្មវិធីប្រោះព្រំនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នាសារមន្ទីរជាតិ។

Read More »

ធនាគារពិភពលោកអនុម័តឥណទាន២០លានដុល្លារអាមេរិកជួយកម្ពុជា​​​​​​​ឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីឌ-១៩

ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីឌ-១៩។

Read More »