ព័ត៌មានសេដ្ឋកិច្ច

ធនាគារពិភពលោកអនុម័តឥណទាន២០លានដុល្លារអាមេរិកជួយកម្ពុជា​​​​​​​ឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីឌ-១៩

ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីឌ-១៩។

Read More »

ADB៖កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់មកនៅត្រឹមជាង២%​​​​​​តែហក់ឡើងវិញនៅឆ្នំា២០២១

ភ្នំពេញ៖ បន្ទាប់ពីមានសន្ទុះ ខ្លាំង ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងធ្លាក់មកត្រឹម ២,៣% សម្រាប់ ឆ្នាំ២០២០ តែនឹងហក់ឡើងវិញដល់៥,៧%នៅឆ្នំា២០២១ប្រសិនបើ ជំងឺរាតត្បាតនេះត្រូវបញ្ចប់ ហើយ សកម្មភាពសេដ្ឋកិច្ច នឹង វិលមករកប្រក្រតីភាពវិញ។ នេះជាការព្យាករក្នុង របាយការណ៍សេដ្ឋកិច្ចពិសេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលថ្ងៃទី៣មេសា។

Read More »

ធនាគារជាតិនៃកម្ពុជា«វីដេអូខ្ញុំស្រលាញ់ប្រាក់រៀលវគ្គ២ឆ្លុះបញ្ចាំងពី​​​​​​ស្ថានភាពនៃការប្រើប្រាស់ប្រាក់រៀល»

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាមានសេចក្តីសោមនស្សរីករាយសូមដាក់ជូនខ្សែវីដេអូស្តីពី “ខ្ញុំស្រលាញ់ប្រាក់រៀល វគ្គ២ (I Love Riel 2.0)” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០- ២០ មីនា ២០២០)។ វីដេអូ I Love Riel 2.0 បានឆ្លុះបញ្ចាំងពីស្ថានភាពនៃការប្រើប្រាស់ប្រាក់រៀល និងសារ:សំខាន់នៃប្រាក់រៀល សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា។ វីដេអូនេះក៏បង្ហាញផងដែរ ពីទំនើបកម្មនៃវិស័យធនាគារនៅកម្ពុជា ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងយុគសម័យឌីជីថល នៅក្នុងប្រតិបត្តិការ នាពេលបច្ចុប្បន្ន ស្របតាមការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ 2.0។

Read More »

​នាវា​​ចិន​៧គ្រឿង​កំពុងដឹកវត្ថុធាតុដើម​មកកាន់កម្ពុជា​

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​មានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះ​មិត្តចិន​កំពុងរៀបចំ​នាវា​ចំនួន​៧គ្រឿង​ដឹកវត្ថុធាតុដើម​មកផ្គត់ផ្គង់ដល់រោងចក្រ​នៅកម្ពុជា ហើយជើងទីមួយមកដល់កម្ពុជានៅថ្ងៃនេះ​។

Read More »

សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវដល់ពលរដ្ឋកុំឱ្យបារម្ភអំពីបញ្ហា​ផ្គត់ផ្គង់​អង្ករ​

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជាយើង ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។

Read More »

ក្រុមហ៊ុនអាកាសចរណ៍អាចនឹងបិទទ្វា​ធ្វើអាជីវកម្ម​​បើCovid-19​​​​នៅតែបន្ត​

ភ្នំពេញ៖​បន្ទាប់ពី វីរុកូរ៉ូណា​ឬ​Covid-19​ផ្ទុះរីករាលដាលឬសម្លាប់មនុស្ស​អស់ជាច្រើនពាន់នាក់នៅលើពិភពលោក​ក្នុងរយៈពេល​ពីរឬបីខែចុងក្រោយនេះ​បានធ្វើឱ្យប៉ះពាល់​ចរន្តសេដ្ឋកិច្ច​ស្ទើគ្រប់ប្រទេស​​ ក្នុងនោះគេក៏ដឹងថាកម្ពុជាក៏កំពុងរងផលប៉ះពាល់ដែរ​ តួយ៉ាង​វិស័យកាត់ដេរនិងសម្លៀកបំពាក់​និងផលិតស្បែកជើង ហើយនៅក្នុងវិស័យទេសចរណ៍​​មានសណ្ឋាគារ​ប្រមាណ​២០បានបិទទ្វានៅខេត្តសៀមរាប ថែមនៅពេលខាងមុខនេះ​អាចដល់ក្រុមហ៊ុនទេសចរណ៍​បើវីរុសកូរ៉ូណា​នៅតែបន្តអូសបន្លាយពេលវេលា​ថែមទៀត។

Read More »

កម្ពុជានំាចេញអង្ករកើនឡើង២២%ខណៈទីផ្សារមហាមិត្តចិន​​​​​ស្រូបយកបានច្រើនជាងគេ

ភ្នំពេញ៖ ស្ថិតក្នុងរយៈពេល២ខែដើមឆ្នំា២០២០នេះកម្ពុជាបាននាំចេញអង្កររបស់ខ្លួនទៅទីបរទេសសរុបមានចំនួនជាង១៣ម៉ឺនតោនកើនឡើងប្រមាណ២២%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា២០១៩ហើយបាននាំទៅទីផ្សារមហាមិត្តចិនបាន៣៧%ច្រើនជាងបណ្តាទីផ្សារផ្សេងៗ។នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

Read More »

កម្ពុជា​អាចនឹងបាត់ចំណូលជិត១លានដុល្លារពីវិស័យទេសចរណ៍​​​​នៅឆ្នំា​២០២០​​

ភ្នំពេញ៖ មន្ត្រីកំពូលនៃក្រសួងទេសចរណ៍បង្ហាញការព្យាករណ៍របស់ខ្លួនថានៅឆ្នំា២០២០នេះកម្ពុជាប្រហែលអាចនឹងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍មានរហូតដល់ជិត១លានដុល្លារអាមេរិកដែលបង្កដោយជំងឺវីរុសកូរ៉ូណាឬCovid-19​។​ការលើកឡើង​នេះធ្វើក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនៈភាពនិងទិសដៅការងារបន្តរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២មីនា២០២០។

Read More »