សិល្បៈ និងកម្សាន្ត

អង្គការWWFសាទរសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន​​​​​​ហាមឃាត់ការបរិភោគសាច់សត្វព្រៃនិងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត

រាជធានីភ្នំពេញ៖ អង្គការWWFទាំងអស់ដែលមានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សូមអបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន ដែលជាអង្គនីតិបញ្ញត្តិកំពូលរបស់ចិន ក្នុងការហាមឃាត់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត។ អង្គការ WWF ទាំងអស់ ដែលមានទីស្នាក់ការនៅក្នុងតំបន់ សូមអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីបូពា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យយកគំរូតាមប្រទេសចិនដើម្បីគាំពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន។

Read More »

ស្រ្ដីចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ ស្រ្ដីកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ នេះបើយោងតាមឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាធ្វើឡើងក្នុងឱកាសប្រារព្ធកម្មវិធី អបអរសារទរខួបអនុស្សាវរីយ៍ ទិវានារីអន្ដរជាតិ៨មីនាឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្ដិភាពមានការលើកកម្ពស់ សមភាពយេនឌ័រ» ដែលរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

Read More »

ក្រុមរាំលំដាប់ពិភពលោកMortal Combatមកចែករំលែកបច្ចេក​​​​​​ទេសរាំដល់កូនខ្មែរ

ភ្នំពេញ៖ថ្មីៗនេះ មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន បានរៀបចំឱ្យមានការសម្ដែង និងសិក្ខាសាលា “ក្បាច់រាំតាមដងផ្លូវ” ឬហៅថា “Breakdance” នៅក្នុងប្រទេសកម្ពុជា ដោយក្រុមរាំដ៏ល្បី លំដាប់ពិភពលោករបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Mortal Combat ។

Read More »

ប្រធានសហគមន៍ចាប៉ីដងវែងប្តេជ្ញាចិត្តជំរុញកូនខ្មែរស្ត្រីចេះ​​​​​​ចាប៉ីឱ្យបានច្រើនខណៈការគំាំទ្រនៅមានកម្រិត

ភ្នំពេញ: ដើម្បីជំរុញនិងលើកកម្ពស់ឱ្យចាប៉ីខ្មែរ ទទួលបានការពេញនិយមដូចសម័យកាលមុនៗពីសំណាក់ប្រជាពលរដ្ឋទូទៅ ប្រធានសហគមន៍ចាប៉ីដងវែងអមតៈ លោក ពេជ សារ៉ាត បានអះអាងប្តេជ្ញាចិត្តនឹងបង្ហាត់បង្រៀនក៏ដូចជាជំរុញឱ្យកូនខ្មែរស្ត្រីជំនាន់ក្រោយនេះ ចេះចាប៉ីឱ្យច្រើន ខណៈការគំាំទ្រពីទីផ្សារតម្រូវការការម្សាន្តពីមហាជនននៅមានកម្រិត។ ​

Read More »

ម្ចាស់ជ័យលាភីសម្រស់ឯកលេខ១ទំាង២ដួងអាចនឹងចាកចេញពីវិស័យ​​​​​​កាត់ដេរ​​​​ឬទេនាពេលខាងមុខ?

ភ្នំពេញ៖ម្ចាស់ជ័យលាភីសម្រស់ឯកវាយនភណ្ឌឆ្នំា២០១៩ដែលទើបតែទទួលបានពានឯកថ្មីៗនិងមានស្រុកកំណើតនៅខេត្តតាកែវ ឈ្មោះលឿង វិសាល និងបេក្ខនារីឈ្មោះយ៉ុន កាន់ទីម៉ា មានដើមកំណើតមកពីខេត្តកំពង់ស្ពឺ អាចនឹងចេញពីវិស័យកាត់ដេរ ងាកទៅចាប់យកវិស័យសិល្បៈដែរឬទេនៅថ្ងៃខាងមុខ ខណៈដែលការអះអាងថា«ពានរង្វាន់ជ័យលាភីសម្រស់ឯកវាយនភណ្ឌប្រចំាឆ្នំា២០១៩»នឹងជួយកែប្រែឆា​កជីវិតឱ្យកាន់តែប្​រសើរថែ​ម​ទៀត​។

Read More »

កូនខ្មែរឈប់បារម្ភទៅ!ល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​​​​​នៃមនុស្សជាតិរបស់អង្គការយូរណេស្កូនៅថ្ងៃនេះហើយ

ភ្នំពេញ៖ ល្ខោនខោលដែលជាសម្បត្តិវប្បធម៌អរូបីរបស់ខ្មែរ បានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូរណេស្កូនៅថ្ងៃទី២៨ វិច្ឆិកា ឆ្នំា២០១៨នេះហើយ ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបរបស់អង្គការយូរណេស្កូនៅទីក្រុងព័រល្វី សាធារណៈរដ្ឋម៉ូរីស ។នេះបើតាមសេចក្តីជូនដំ​ណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិ​ល្បៈនៅថ្ងៃទី​២៨វិច្ឆិកានេះ។

Read More »

បុណ្យតន្រ្តីអន្តរជាតិលើកទី១៥ផ្តោតលើប្រធានបទ«តន្រ្តីនិងចំណាកស្រុក»

ភ្នំពេញ៖ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រួមជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនិងស្ថានទូតអាល្លឺម៉ង់គ្រោងរៀបចំ បុណ្យតន្រ្តីអន្តរជាតិលើកទី ១៥ ក្រោមប្រ​ធាន​បទ«តន្រ្តី និងចំណាកស្រុក»ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨នៅសណ្ឋាគារ Raffles Hotel – Le Royal។

Read More »