MESONGទទួលបានពានរង្វាន់ស្ថាបត្យកម្មចំណាត់ថ្នាក់ពិភពលោកម្តងទៀតហើយ

ភ្នំពេញ៖ដោយឈរលើការអភិវឌ្ឍន៍ដ៏អស្ចារ្យបានធ្វើអោយគំរោង MESONG បានលេចមុខមាត់សារជាថ្មីម្តងទៀតក្នុ្ងងការទទួល បាននៅពានរង្វាន់ចំណាត់ថ្នាក់ពិភពលោកក្នុងវិស័យស្ថាបត្យកម្ម។
ពានរង្វាន់នោះគឺជាពានរង្វាន់ MasterPrize (AMP) ស្ថាបត្យកម្មឆ្នាំ២០២០ រៀបចំឡើងដោយ IAA។

ការចែករំលែកសមិទ្ធិផលគួរឲ្យកត់សំគាល់នៃការទទួលបាន ពានរង្វាន់ដ៏មានកិត្តិយសជាសកល MESONG បានរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ នៅប្រទេសសៀងហៃ និងប្រទេស កម្ពុជាក្នុងពេលព្រមគ្នា និងមានគោលបំណងក្នុងការទំនាក់ទំនងដៃគូពីទីតាំងផ្សេងៗគ្នា ដោយមានការដឹកនាំដោយអ្នក គ្រប់គ្រងជាន់នៃក្រុមហ៊ុន Wonder Development ក្នុងទីក្រុងហុងកុងដោយប្រព័ន្ធ online ដែលនៅក្នុង នោះអ្នកអភិវឌ្ឍន៍របស់គំរោងបានប្រកាសដោយមោទនភាព និងបង្ហាញនៅយុទ្ធសាស្រ្តល្អៗ គំនិតច្នៃប្រឌិតថ្មីៗទៅដល់ ដៃគូក្នុងស្រុកនិងក្រៅស្រុក។
MESONG ទទួលបានពានរង្វាន់ និងការកាតសរសើជាង១,៥០០ ក្រុមហ៊ុនទូទាំងសកលលោក ក្នុងការទទួលពាននេះ ដែលគឺមានការវិនិច្ឆ័យ និងមានការជ្រើសរើសពីអ្នករចនាកំពូលនៃក្រុមស្ថាបត្យករ និងពីស្ថាបត្យករល្បីៗដែលមានកំរិត សិក្សាខ្ពស់ ដូចជាពានរង្វាន់ HONORABLE MENTION ឆ្នាំ២០២០នៅការរចនាផ្នែកស្ថាបត្យកម្ម និងពានរង្វាន់អគារ ខ្ពស់ MasterPrize (AMP) ក្នុងឆ្នាំ២០២០។ ការទទួលពានរង្វាន់នេះគឺជាបង្ហាញពីគុណភាពក្នុងការរៀបចំរបស់ គំរោង MESONG ហើយក៏ជាគំរោងដែលទទួលបានពានរង្វាន់ពីស្ថាបត្យកម្មអន្តរជាតិ(IAA)ឆ្នាំ២០២០ដំបូងគេក្នុង ប្រទេសកម្ពុជា ដោយពានរង្វាន់នេះរៀបចំដោយ The Chicago Athenaeum និង The European Centre for Architecture Art Design and Urban Studies and Metropolitan Arts Press, Ltd។

សមិទ្ធិផលអន្តរ ជាតិទាំងនេះគឺបង្ហាញពីការខិតខំប្រឹងប្រែងពីសមាជិកគ្រប់ផ្នែករបស់ MESONG ។
ថ្មីៗនេះ MESONG បាននិងកំពុងពង្រីកវត្តមាននៅទូទាំងពិភពលោក។ បន្ថែមពីទៅទៀត MESONG បានបើកនៅ ទីតាំង galleries ២ទៀតនៅទីក្រុងហុងកុង និងសៀងហៃដោយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងជាមួយអ្នក ទិញក្រៅ ស្រុក និង បង្កើតការងាយស្រួលដល់ភ្នាក់ងារជំនាញលក់ក្នុងការផ្តល់ព័ត៍មានដល់អតិថិជន។ ជាមួយភ្នាក់ងារលក់ និងតំណាងការិយាល័យ ជាង ២០០កន្លែងក្នុងប្រទេស ម៉ាកាវ ក្វាងចូវ ប៉េកាំង សិនជិន ម៉ាឡេ តៃវ៉ាន់ និងជប៉ុន។ ដើម្បីភ្ជាប់ទៅនឹងការដាក់ពង្រាយរបស់ខ្លួនបន្ថែមទៀត MESONGបានប្រកាសពីការលក់ថ្មីមួយដែលមិនធ្លាប់មានពីមុន មក ក្នុងភាពជាដៃគូនិងដើម្បីអោយអតិថិជនមានឱកាសក្នុងការវិនិយោគ។
ដើម្បីឆ្លើយតបទៅនឹងការពង្រីកអាជីវកម្មរបស់ខ្លួន MESONGបានបោះជំហានជាយុទ្ធសាស្រ្តដើម្បីចាប់ដៃគូជាមួយនិង
JUWAI.com,’’ JUWAI.com គឺជាគេហទំព័រមួយដ៏ធំបំផុតលើវិស័យអចនាទ្រព្យក្នុងប្រទេសចិន, យុទ្ធសាស្រ្តថ្មីរបស់ Mesong និងធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រមួយនេះ ដើម្បីអោយអតិថិជនស្គាល់កាន់តែច្បាស់ និងអាចស្វែងយល់ទីផ្សារនៃ MESONG’’។ នេះគឺជាការនិយាយរបស់លោក Maverick Hui, Managing Director របស់ក្រុមហ៊ុន Wonder Development ។

អមដោយយុទ្ធសាស្រ្តលក់ និងផ្សព្វផ្សាយគ្រប់ប្រភេទ MESONG កំពុងបោះជំហានឆ្ពោះទៅរកជំហានបន្ទាប់ជានិច្ច។
លោក Maverick Hui បានបន្តទៀតថា ‘’ MESONG បានកត់ត្រាប្រតិបត្តិការជាបន្តបន្ទាប់ទាំងក្នុង ប្រទេសហុងកុង និងសៀងហៃ ទាំងបីជាសិត្ថក្នុងស្ថានភាពមានជំងឺរាតត្បាតក៏ដោយ, នេះក៏បង្ហាញពីតម្រូវការទីផ្សារក្នុង វិស័យអចនទ្រព្យក្រៅស្រុក និងជាជម្រើសសម្រាប់វិនិយោគ ដោយបច្ចុប្បន្នតម្រូវការរបស់ប្រទេសទាំងពីរនៅខ្ពស់ដដែរ។ គម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាង២០០ ក្រុមដែលបានចុះឈ្មោះរួចហើយសម្រាប់ដំណើរទស្សន កិច្ចនៅទីក្រុងភ្នំពេញ។ នៅពេលមានការចាប់អារម្មណ៍ពីបណ្តាលប្រទេសទាំងពីរ យើងរំពឹងថានឹងមានការស្ទុះងើបឡើង វិញនៅតម្រូវការនៃការទិញ ដូច្នេះតម្លៃរបស់ MESONG នឹងអាចកើនឡើងក្នុងពេលឆាប់ៗនេះ។
Please visit the official website for details of the MESONG project: www.mesong.com