Mesongទទួលបានពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងលើផ្នែកទីផ្សារអចល ទ្រព្យ។ ឥឡូវនេះវិស័យដែលកំពុង រីកចម្រើនមួយនេះ បានលិចចេញនូវគម្រោងអាគារលំដាបើពិភពលោកដែលត្រូវបានគេទទួល ស្គាល់នៅលើឆាកអន្តរជាតិដូចជា គម្រោងMesong ដែលជាគម្រោងដ៏លេចធ្លោរបស់ក្រុមហ៊ុន Hong Kong developer Wonder Development ទើបតែបានទទួលបានពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិឆ្នាំ ២០២០។

ពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិមួយនេះ ត្រូវបានបង្កើតឡើងដោយ Chicago Athenaeum ដែលជាសារមន្ទីរស្ថាបត្យកម្ម និងរចនា និងមជ្ឈមណ្ឌលរចនាអឺរ៉ុប និងស្ថាបត្យកម្មអឺរ៉ុបនៅឆ្នាំ ២០០៤។ Chicago Athenaeum គឺជាកន្លែងនៃការបញ្ចាំង អារម្មណ៍លើគម្រោងស្ថាបត្យកម្មឆ្នើមបំផុតរបស់ពិភពលោក។ នៅក្នុងឆ្នាំនេះ មានក្រុមហ៊ុនអចលទ្រព្យចំនួនជាង ៤០០ក្រុមហ៊ុននៅទួ ទាំងពិភពលោកត្រូវបានជាប់ឈ្មោះក្នុងបញ្ជី ហើយក្នុងនោះ Mesong គឺជាគម្រោងដំបូងរបស់ប្រទេសកម្ពុជាដែលទទួលបានពាន រង្វាន់មួយនេះ។

គម្រោង Mesong រចនាដោយក្រុមហ៊ុន NOVO Architect Ltd, ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រទេស អង់គ្លេសដែលមានឯកទេសក្នុងការរចនា និងអភិវឌ្ឍន៍ដ៏ល្អបំផុត។ Mesong ត្រូវបានទទួលរង្វាន់ក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងផ្នែក
ស្ថាបត្យកម្ម។ គម្រោងនេះ គឺជាគម្រោងដែលឈ្នះតែមួយគត់ពីអាស៊ីអាគេ្នយ៍ នៅក្នុងចំណោមប្រភេទនៃគម្រោងអាគារជាច្រើន គម្រោងនេះគួរអោយចាប់អារម្មណ៍ដូចជា Spring City 66 នៅប្រទេសចិន និងអាគារ Azrieli Tower នៅប្រទេសអីស្រា អ៊ែល ដែលទាំង២ក្រុមហ៊ុននេះ គឺរចនាឡើងដោយក្រុមហ៊ុន Kohn Pedersen Fox ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំមួយ នៅក្នុងទីក្រុងញូវយ៉ក។

វាក៏មានគម្រោងអាគារផ្សេងៗទៀតគឺជាប្រភេទអាគារខ្ពស់ៗ ពីក្រុមហ៊ុនស្ថាបត្យកម្មល្បីៗ នៅលើពិភពលោករួមមាន Manhattan Loft Garden នៅចក្រភពអង់គ្លេសរចនាដោយ Skidmore, Owings & Merrill LLP និងចុះហត្ថលេខាដោយ Herzog & de Meuron នៅសហរដ្ឋអាមេរិក និង 52 Lime Street នៅចក្រភពអង់គ្លេសដោយ Kohn Pedersen Fox.

នៅប្រទេសហុងកុង ទាំងស្ពានហុងកុង ជូហៃ ម៉ាកាវ និងហុងកុងគឺជាស្ពានដែលដឹកអ្នកដំណើរដល់កំពង់ផែ និងជាស្ថានីយ Kowloon បានទទួលបានពាន់រង្វាន់ផ្នែក ‘មណ្ឌលអាកាសយានដ្ឋាន និងដឹកជញ្ជូន’។

ដោយទទួលបានជោគជ័យជាមួយនឹងពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ ការទទួលបានលទ្ធិផលទាំងអស់នេះត្រូវបានរចនាឡើងដោយក្រុម ហ៊ុនជុំវិញពិភពលោកជាច្រើន លើសពីនេះទៅទៀតវត្តមានរបស់ Mesong នៅប្រទេសកម្ពុជានឹងខិតខំពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ដែលក្លាយជាគម្រោងអាគារអន្តរជាតិដែលមានការទទួលស្គាល់លើឆាកអន្តរជាតិ។

ដោយភាពជោគជ័យមួយនេះគឺមានការចូលរួមពីក្រុមស្ថាបត្យករ វិស្វករ និងអ្នករចនាជាច្រើនរូប ដែលបាននាំយកនូវបចេ្ចកវិទ្យា និងស្តង់ដារក្នុងការរចនាខ្ពស់ចូលមក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។ ការកើនឡើងនូវរបកគំហើញស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជា នឹងផ្តល់នូវសន្ទះបន្ថែមទៀតសម្រាប់ទីផ្សារដើម្បីទទួលបានភាពទំនើប និងការច្នៃប្រឌិតថ្មី។

លោកពុង ឃាវសែ, ប្រធាន ធនាគារកាណាឌីយ៉ា បានសម្តែងនូវការអបអរសាទរ និងទទួលស្គាល់តាមរយៈលិខិតមួយផ្ញើមកកាន់ Mesong ក្នុងនោះលោកបាននិយាយថា ខ្ញុំសូមចូលរួមអបអរសាទរចំពោះការខិតខំ របស់Mesong ដែលទទួលបានពានរង្វាន់ ស្ថាបត្យកម្មអន្តរជាតិ ។

ដើម្បីផ្សព្វផ្សាយទស្សនវិស័យ និងការគិតប្រកបដោយគំនិតច្នៃប្រឌិតដ៏ល្អៗ របស់ពិភពលោកក្នុងវិស័យស្ថាបត្យកម្មក្រុមដែលទទួល បានពានរង្វាន់ និងគម្រោងថ្មីៗ នឹងត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍មួយដែលមានឈ្មោះថា ទីក្រុង និងពិភពលោក នៅ Contemporary Space Athens នៅប្រទេសក្រិក ដែលចាប់ផ្តើមពីថ្ងៃទី ១១ ខែកញ្ញា ដល់ថ្ងៃទី ១១ តុលា ឆ្នាំនេះ។