អ្នកជំនិតសម្តេចក្រុមព្រះចង់ឃើញអតីតមន្ត្រីជាន់ខ្ពស់បក្ស៥រូបវិលចូលបម្រើគណបក្សហ៊្វុន ស៊ិនប៉ិចវិញ

ភ្នំពេញ៖ដោយសារមិនចង់បែកបាក់ផ្ទៃក្នុងក្រុមអ្នកជំនិតសម្តេចក្រុមព្រះ នរោមត្ត រណឬទ្ធិព្រះប្រធានគ ណបក្ស ហ៊្វុន ស៊ិនប៉ិចចង់ឃើញអតីតមន្ត្រីជាន់ខ្ពស់បក្ស៥រូបដែលត្រូវបណ្តេញចេញពីវិលចូលរួមបម្រើគ ណបក្សវិញ។

បន្ទាប់ពីអ្នកសារព័ត៌មានបច្ចុប្បន្ននេះ គណបក្សហ្វ៊ុនស៊ិនប៉ិច មានការគិតគួរអំពីការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឬទេ បន្ទាប់មានការបែកបាក់អីចឹង? លោក សំ វុឌ្ឍី អគ្គលេខាធិការរង គណបក្សហ៊្វិន ស៊ិនប៉ិច និង ជាអនុប្រធានក្រុមការងារខេត្តតាកែវបានលើកឡើងបញ្ជាក់ថា៖«តាមខ្ញុំដឹងមានជំនួបសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងក្នុងបក្សក្រោមវត្តមានព្រះម្ចាស់ក្សត្រី នរោត្តម ម៉ារីចំនួន៤ លើករួមចមកហើយ ក៏ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនៅឡើយទេ។ ក្នុងការងារសម្រប សម្រួលដោះស្រាយនេះខ្ញុំយល់ឃើញថាដូចជាគ្មានឧបសគ្គអ្វីដែលត្រូវរាំងស្ទះនោះឡើយបើសិនពិតជាមានឆន្ទៈចង់ឲ្យមានការរូបរួមគ្នាវិញដើម្បីផលប្រយោជន៍គនបក្ស ពីព្រោះឥស្សជនទាំ ង៥នាក់ នោះលោកជាមនុស្សល្អ មានបទពិសោធនក្នុងការងារនយោបាយ មានកាគាំទ្រច្រើនពី សំណាក់សមាជិក សមាជិកការគណបក្សនៅមូលដ្ឋាន ។ អស់លោកសុទ្ធតែជាអ្នកមា នគុណ ចំណាច់ចំពោះគណបក្ស និងបានចូលរួមចំណែកយ៉ាងច្រើនក្នងការអភិវឌ្ឍន៍ជាតិ ជួយដល់ ប្រជារាស្ត្រ  ។ ផ្ទុយទៅវិញអស់លោកត្រូវបានរងនូវការចោទប្រកាន់ មួលបង្កាច់ ពីមន្ត្រីខិល ខូចមួយចំនួនតូច  ហើយឥលូវនេះមន្ត្រីខិលខូចក៏ចេញពីគណបក្សដែរ»។

ជាមួយគ្នានេះលោកក៏ជម្រុញឲ្យមានការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឲ្យបានឆាប់បំផុតដើម្បីផលប្រយោជន៍គណបក្សដោយពុំចាំបាច់រងចាំការយាងត្រលប់មកវិញរបស់សម្តេចក្រុមព្រះព្រះប្រធានគណបក្សឡើយ ពីព្រោះព្រះអង្គកំពុងស្ថិតក្នុងភាព កំពុងព្យាបាលព្រះរាជសុខភាព ហើយពិភពលោកប្រឈមនឹងជំងឺកូវីដ១៩ទៀត។

ចំពោះសំណួរថាតើឥឡូវនេះពេលវេលានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  ឆ្នាំ២០២២ខិតជិតមកដល់ហើយតើគណបក្សហ្វ៊ុនស៊ិនប៉ិចមានត្រៀមរៀប ចំគម្រោងសកម្មភាពយ៉ាងណាដែរ ដើម្បីទទួលបានការគាំទ្រពីប្រជារាស្ត្រ? លោក សំ វុឌ្ឍីបានលើកឡើងថា៖«ខ្ញុំយល់ឃើញថាក្នុងស្ថានភាពបច្ចុប្បន្ននេះ គណបក្សហ្វ៊ុន ស៊ិនប៉ិចមិនអាចរៀបចំផែនការសកម្មភាពអ្វីឲ្យស៊ីជម្រៅច្បាស់លាស់នោះឡើយ បើធ្វើគ្រាន់តែបង្គ្រប់កិច្ចឲ្យល្អមើលចេះតែបានហើយ  តែអ្វីដែលសំខាន់ នឹងចាំបាច់បំផុត គឺបញ្ហាស្លាប់រស់របស់គណបក្ស នោះគឺជាការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ គណបក្ស ជាមុនសិន មុននឹងឈានទៅធ្វើកិច្ចការផ្សេងទៀត ។ ដូច្នេះយើងខ្ញុំសូមជម្រុញឲ្យមានការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឲ្យបានឆាប់ ដើម្បីឈានទៅដល់ការរូបរួមគ្នារៀបចំនូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់បក្សសម្រាប់ការត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ខា ងមុខនេះ»។

ជាមួយគ្នានោះដែរលោក សំ វុឌ្ឍីក៏បានលើកឡើងថាគណបក្សហ្វ៊ុនស៊ិនប៉ិ ចជា គណ បក្សធំទី២ទទួលបានសម្លេងគាំទ្រពីប្រជារាស្ត្រចំនួនច្រើនបន្ទាប់ពីគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ។ ក៏ប៉ុន្តែសួរថាហេតុអ្វីក្រោយពីការបោះឆ្នោតឆ្នាំ ២០១៨គណបក្សពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ទាល់តែសោះនោះគឺដោយសារតែគណបក្សមានការបែកបាក់ផ្ទៃក្នុង ដូចជាការដកតួនាទី និងបណ្តេញចេញពីសមាជិកគណប ក្សនូវឥស្សជនជាន់ខ្ពស់សំខាន់ៗចំនួន៤រូប ដោយមួលបង្កាច់បង្ខូចពីសំណាក់មន្ត្រីខិល ខូចទុច្ចរិតមួយចំនួននៅក្នុងគណបក្ស។

ក្រុមអ្នកជំនិតសម្តេចក្រុមព្រះចង់ឲ្យអតីតមន្ត្រីជាន់ខ្ពស់ទាំងប្រាំរូបនោះ ចូលបម្រើគណបក្សហ៊្វុន ស៊ិនប៉ិចវិញរួមមានៈ ១. សហជីវិន យូ ហុកគ្រី ២. សហ ជីវិន ប៉ោ ប៊ុន ស្រ៊ឺ៣. សហជីវិន ញ៉េប ប៊ុនជិន ទី៤. សហជីវិន វ៉ាន់ សុផាន់ណា និងទី៥. សហជីវិន យឹម សាវី។

អ្នកជំនិតទាំងអស់ចង់ឲ្យថ្នាក់ដឹកនាំមានការគោរពតាមបទបញ្ជា និងលក្ខនិ្តកៈរបស់ គណបក្សដែលបានកម្កល់នៅក្រសួងមហាផ្ទៃផងដែរ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទី បានចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួនបួនរូបពីគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។មន្ត្រីជាន់ខ្ពស់ទាំងបួនរូបនេះមានៈ ១. លោក យូ ហុកគ្រី ពីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត។ ២. លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មុខតំណែងផ្សេងៗទៀត ។ ៣. លោកញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មុខតំណែងផ្សេងៗទៀត។៤. លោក វ៉ាន់ សុផាន់ណា ពីអគ្គលេខាធិការរងប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច និងមុខតំណែង ផ្សេងៗទៀតនិងទី៥. សហជីវិន យឹម សាវី៕