ភោជនីយដ្ឋានអ៊ីតាលីDo Forni វិលមកវិញហើយជាមួយមុខម្ហូបថ្មីៗ​​​​​​​​​ធានាថាប្លែកមកសាកទើបដឹង!

ភ្នំពេញ៖ម្ហូបអ៊ីតាលី ដែលតែងតែទទួលបានការពេញនិយមយ៉ាងខ្លាំង និងសរសើរដាច់ពីមាត់ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ នៅភោជនីយដ្ឋាន Do Forni នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានវិលត្រលប់មកវិញហើយ ជាមួយមុខម្ហូបថ្មីៗ បង្កើតឡើងយ៉ាងសម្រិតសម្រាងបំផុត ដោយមេចុងភៅជនជាតិអ៊ីតាលី លោក Valentino Chirico នឹងចាប់ផ្ដើមបើកទទួលស្វាគមន៍ចាប់ពីថ្ងៃទី ១៥ ខែឧសភានេះតទៅហើយ។


រសជាតិពិតៗរបស់អ៊ីតាលី មានតែនៅ ភោជនីយដ្ឋាន Do Forni តែមួយគត់

លោកមេចុងភៅ Valentino Chirico បានប្រាប់ឲ្យដឹងថា មុខម្ហូបទាំងអស់ នៅភោជនីយដ្ឋាន Do Forni សុទ្ធតែប្រើប្រាស់នូវគ្រឿងផ្សំស្រស់ៗ ហើយគ្រឿងផ្សំសំខាន់ៗ ត្រូវនាំចូលពីបរទេស ដើម្បីធ្វើឲ្យប្រាកដថា ម្ហូបទាំងនោះ មានរសជាតិពិតៗដូចនៅប្រទេសអ៊ីតាលី។
ជាមួយបទពិសោធន៏ប្រមាណជា ៣ ទសវត្សន៍នៅលើឆាកអន្តរជាតិជាមេចុងភៅ លោក Valentino Chirico បានណែនាំនូវមុខម្ហូបថ្មី ប្រកបដោយភាពច្នៃប្រឌិតរបស់លោក សម្រាប់ទទួលស្វាគមន៍ភ្ញៀវ នៅភោជនីយដ្ឋាន Do Forni នាពេលខាងមុខនេះ រួមមានដូចជា៖ ស្ដេចខ្យងផ្លិតរឺស្កាឡប់ នៅសមុទ្រអាត្លង់ទិក ជាមួយនឹងទឹកជ្រលក់សាហ្វ្រ៊ន, មីអ៊ីតាលីខ្មៅផលិតភ្លាមៗចម្អិនជាមួយបង្កង, ត្រីឆ្ពុងចៀន ជាមួយទឹកជ្រលក់ប៉េងប៉ោះ និងសាច់គោនៅតំបន់ Cape Grim នៃអូស្ត្រាលី អាំងយ៉ាងពិសេស។


រសជាតិពិតៗរបស់អ៊ីតាលី មានតែនៅ ភោជនីយដ្ឋាន Do Forni តែមួយគត់

សូមបញ្ជាក់ផងដែរថា សត្វគោ នៅតំបន់ Cape Grim នៃកោះ Tasmania ដែលស្ថិតនៅខាងជើងភាគខាងលិចនៃប្រទេស អូស្ត្រាលី គឺត្រូវបានចិញ្ចឹមដោយប្រើប្រាស់ស្មៅធម្មជាតិជាអាហារ ដោយសារតែតំបន់ Cape Grim ស្ថិតនៅអមដោយសមុទ្រធំៗ ដែលនាំមានទឹកភ្លៀងគ្រប់គ្រាន់ ជួយដល់ការលូតលាស់បានយ៉ាងល្អបំផុត នៃស្មៅសម្រាប់ជាចំណីសត្វគោ។ដោយសារតែកត្តានេះហើយ ទើបសាច់គោនៅតំបន់ Cape Grim ត្រូវបានគេចាត់ថ្នាក់ថា ជាសាច់គោធម្មជាតិ ដ៏ល្អបំផុតនៅលើពិភពលោក។


រសជាតិពិតៗរបស់អ៊ីតាលី មានតែនៅ ភោជនីយដ្ឋាន Do Forni តែមួយគត់

មិនត្រឹមតែមានអាហារប្រកបដោយឪជារសនោះទេ ភោជនីយដ្ឋាន Do Forni ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំតុបតែងយ៉ាងល្អប្រណិត គិតគូរដល់ផាសុកភាព របស់អតិថិជនជាចម្បង សម្រាប់គ្រប់បរិយាកាសទាំងអស់ មិនថាគូស្នេហ៍ ដែលមានបំណងចង់ញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិក, ការជួបជុំបែបលក្ខណៈកម្សាន្តរបស់អាជីវកម្ម ឬកម្មវិធីជួបជុំ រីករាយសប្បាយជាមួយមិត្តភក្ដិនោះទេ។

សូមអញ្ចើញមកទទួលយកនូវបទពិសោធន៍ទទួលទានអាហារ ប្រកបដោយរសជាតិឆ្ងាញ់ពិតៗរបស់អ៊ីតាលី នៅភោជនីយដ្ឋាន Do Forni ដោយធ្វើការកក់តុទុកជាមុនតាមរយៈ គេហទំព័រ https://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/ ឬទំនាក់ទំនងលេខទូរស័ព្ទ 023 999 200៕


រសជាតិពិតៗរបស់អ៊ីតាលី មានតែនៅ ភោជនីយដ្ឋាន Do Forni តែមួយគត់