ធនាគារជាតិនៃកម្ពុជា«វីដេអូខ្ញុំស្រលាញ់ប្រាក់រៀលវគ្គ២ឆ្លុះបញ្ចាំងពី​​​​​​ស្ថានភាពនៃការប្រើប្រាស់ប្រាក់រៀល»

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាមានសេចក្តីសោមនស្សរីករាយសូមដាក់ជូនខ្សែវីដេអូស្តីពី “ខ្ញុំស្រលាញ់ប្រាក់រៀល វគ្គ២ (I Love Riel 2.0)” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០- ២០ មីនា ២០២០)។ វីដេអូ I Love Riel 2.0 បានឆ្លុះបញ្ចាំងពីស្ថានភាពនៃការប្រើប្រាស់ប្រាក់រៀល និងសារ:សំខាន់នៃប្រាក់រៀល សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា។
វីដេអូនេះក៏បង្ហាញផងដែរ ពីទំនើបកម្មនៃវិស័យធនាគារនៅកម្ពុជា ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងយុគសម័យឌីជីថល នៅក្នុងប្រតិបត្តិការ នាពេលបច្ចុប្បន្ន ស្របតាមការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ 2.0។

ព័ត៌មានលម្អិតសូមចុចលីងវីដេអូខាងក្រោមនេះ!

https://www.youtube.com/watch?v=9PzJdeHYbYc&t=26s&fbclid=IwAR3tdmo_H-2Wk25T8uF42uFzOtSJw78Ldq9qtSSVIIsWNlJl2Iovt1j9hiw