ផ្លូវលំ១ខ្សែប្រវែងប្រហែល៨០០ម៉ែត្រនឹងរស់ឡើងវិញក្រោយមិនបានផ្តល់​​​​ប្រយោជន៍ដល់ពលរដ្ឋរយៈពេល៨ឆ្នំាក្នុងការធ្វើកសិកម្ម​

ខេត្តតាកែវ៖ ប្រជាពលរដ្ឋប្រមាណ១៣០គ្រួសាររួមនិងមេភូមិស្ថិតនៅភូមព្រៃភ្លង សំបួរ ស្រុកទំា្រងខេត្ត បានរួមគ្នាធ្វើការកំណត់វាស់វែងទំហំផ្លូវលំមួយខ្សែប្រវែងប្រហែល៨០០ម៉ែត្រសម្រាប់ដឹកជញ្ជូនសម្ភាៈកសិកម្មឬដឹកជញ្ជូនកសិផលប្រចំារដូវកាលដែលបានបាត់លទ្ធភាពអស់រយៈពេល៨ឆ្នាំកន្លងទៅនេះ ឱ្យរស់ឡើងវិញដើម្បីផ្តល់ជាប្រយោជន៍ទៅដល់ប្រជាកសិករដែលរស់ពឹងផ្អែកលើរបរធ្វើកសិកម្ម។

ផ្លូវលំ១ខ្សែដែលជាមុខសញ្ញាប្រជាពលរដ្ឋឆ្លងកាត់ធ្វើកសិកម្មនៅរដូវប្រំាងនៅភូមិឃុំខាងលើនេះបើតាមលោកមេភូមិផ្លូវលំមួយនេះគឺប្រើប្រាស់ថវិកាប្រជាពលរដ្ឋតាមរយៈការរៃអង្គាសតាមគ្រួសារនីមួយៗហើយផ្លូវនេះលោកគំាំទ្រធ្វើឱ្យមានរូបរាង្គឡើងវិញនៅពេលខាងមុខនេះដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិក។

លោក ប្រាក់ អ៊ុកមេភូមិព្រៃភ្លង បានឱ្យដឹងកាលពីថ្ងៃទី៦មីនាឆ្នំា២០២០ថា គោលបំណងនៃការធ្វើឱ្យប្រសើរឡើងវិញនៅផ្លូវលំ១ខ្សែនេះអាចឱ្យពលរដ្ឋធ្វើដំណើរឬដឹកជញ្ជូនសម្ភារៈធ្វើកសិកម្មបានឡើងវិញដោយមានគោលបំណង កុំឱ្យអស់ពីរូបខ្ញុំទៅវាពិបាកកូនចៅក្រោយ(ពលរដ្ឋ) ។ផ្លូវនេះវាចាំបាច់ក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីការដឹកជញ្ជូនកសិផលនៅតាមរដូវកាល។
ការធ្វើឱ្យផ្លូវលំ១ខ្សែនេះចូលរួមផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ បើតាមលោក ប្រាក់ អ៊ុកថា ផ្លូវនេះប្រើថវិការបស់ប្រជាពលរដ្ឋតាមរយៈរៃអង្គាសតាមគ្រួសារនីមួយៗ ដើម្បីជួលគ្រឿងចក្រលើកផ្លូវនេះឱ្យចេញជារូបរាង្គនៅពេលខាងមុខ។ ប៉ុន្តែការចំណាយមិនទាន់ដឹងថាអស់ប្រាក់អស់ប៉ុន្មាននោះទេចាំមើលសកម្មភាពជាក់ស្តែង។

លោកសង្កត់ធ្ងន់ថា « ផ្លូវនេះអាចនឹងចាប់ផ្តើមនៅក្នុងចន្លោះខែមីនាឬមេសាខាងមុខនេះ ហើយរំពឹងថានឹងទទួលបានផ្លូវមួយខ្សែនេះក្នុងឆ្នំា២០២០នេះ។ផ្លូវនេះប្រជាពលរដ្ឋមិនអាចធ្វើដំណើរឬដឹកកសិផលរបស់ពួកគាត់បានអស់រយៈពេលជាច្រើនឆ្នំា។ខ្ញុំខកខានធ្វើដំណើរឆ្លងកាត់ឬមកវាលបឹងនេះអស់រយៈពេលប្រហែល៨ឆ្នំា តែនៅពេលបានឃើញទើបមានការភ្ញាក់ខ្លួនបន្ទាប់ពីប្រជាពលរដ្ឋផ្តល់ដំណឹងជូនថាផ្លូវនេះមិនអាចធ្វើដំណើរបានដូចពេលមុននោះទេ ពោលប្រជាពលរដ្ឋក្នុងភូមិមិនអាចឆ្លងកាត់បានតាមរដូវកាល គឺធ្វើដំណើរឬបើកគ្រឿងចក្រវាងទៅតាមផ្លូវផ្សេង។តែពេលផ្លូវនេះបើកឱ្យធ្វើដំណើរឡើងវិញបាននោះប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងការប្រកបរបរធ្វើកសិកម្ម»។
លោកលើកឡើងថា ផ្លូវនេះនៅពេលធ្វើឱ្យប្រសើរឡើងវិញឬប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន គឺយើងនឹងធ្វើការប្រជុំប្រាប់ទៅប្រជាពលរដ្ឋក្នុងភូមិថា កាលពីដើមផ្លូវនេះវាបានបាត់បង់ទៅហើយឬវាបានហាក់ដូចជាស្លាប់បាត់ទៅហើយ របស់ដែលមានជីវិតបែរជារស់ឡើងវិញនេះមិនមែនបានមកតែដោយសារមេភូមិម្នាក់នោះទេគឺពឹងលើបងប្អូនប្រជាពលរដ្ឋជាអ្នកគំាំទ្រ អីចឹងគ្មានអ្នកណាជាអ្នកមើលថែរ ការពារក្រៅពីប្រជាពលរដ្ឋទំាងអស់គ្នានោះទេ។ដូច្នេះបើមានការខូចខាតបងប្អូនពលរដ្ឋគួរនាំគ្នាប៉ះឬជួសជុលឡើងវិញ ព្រោះផ្លូវនេះយើងបានមកវិញវាបានដោយកម្រណាស់។

តាមលោកមេភូមិដើម្បីការពារកុំឱ្យផ្លូវមួយខ្សែនេះឈានទៅរកភាពបាត់បង់ដូចកាលពី៨ឆ្នាំមុន ក្រោយពីជួយជុលលើកឱ្យចេញជារូបរាងហើយនោះនឹងមានគម្រោងដំាបង្គោលកំណត់ទំហំផ្លូវ ឬអាចដំាដើមឈើជៀងវាងកុំឱ្យប្រជាពលដែលមានព្រំដីជាប់បណ្តោយផ្លូវនេះ អនុវត្តទម្លាប់មិនល្អដូចកាលពេលមុនទៀត៕

#សូមចុចលីងវីដេអូខាងក្រោម​!

https://www.youtube.com/watch?v=2EqOo89yQxo