សម្តេចតេជោ៖សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់​​​​​​​​​កុំឱ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?ខ្ញុំពិតជារីករាយប្រកបដោយជំនឿទុកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលមានការយល់ដឹងកាន់តែខ្ពស់អំពីការថែរក្សានិងសំអាតអនាម័យដើម្បីសុខភាពផ្ទាល់ខ្លួននឹងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើអោយសុខភាពកាន់តែល្អរឹងមាំ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន​សង្កត់ធ្ងន់ថា​«ដូចបងប្អូនជនរួមជាតិបានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះគឺចូលរួមជាមួយសហគមអន្តរជាតិប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់កុំអោយជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាលនឹងជម្រាបជូនព័ត៌មានជាសាធារណៈដល់បងប្អូនមិនខាន»។

អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដោយជនខិលខូចមួយចំនួនក្នុងបណ្តាញសង្គមដែលមានចេតនាអក្រក់បង្ខូចបំពុលសង្គមជាតិយើង។សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។នេះបើយោងតាម​ហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច​នៅថ្ងៃទី៧មីនា​២០២០​នេះ។