ទិវាអន្តរជាតិដើម្បីការអត់ឱន(ខន្តី)​មានសារសំខាន់​​​​​​​​​​​​​​សម្រាប់​​​​​​​​​​​​​ពលរដ្ឋ​​​​​​​​​​និងសង្គម​

ភ្នំពេញ៖​ស្ថាបនិក​ក្រុមហ៊ុនផ្កាឈូក​ឬវិទ្យុផ្កាឈូក​បាន​រៀបចំ​ទិវា​អន្តរជាតិ​ដើម្បីការអត់ឱន​ឬខន្តី​កាលថ្ងៃទី​១៦វិច្ឆិកា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ កូរ៉េ​ដើម្បី​ចូលរួមចំណែកនិងមានសារ​សំខា​ន់សម្រាប់​ពលរដ្ឋ ពិសេស​យុវវ័យនិង​សង្គម​​កម្ពុជាបច្ចុប្បន្ន​។​​

លោក អៀង សុធារ៉ា ស្ថាបនិកវិទ្យុផ្កាឈូក មានប្រសាសន៍ថា​គោលបំណង​នៃការរៀបចំ«ទិវា​អន្តរជាតិ​ដើម្បីការអត់ឱន​ឬខន្តី​»នៅពេលនេះគឺដើម្បី​៖​១-) ដើម្បីអបអរ​ទិវា​អន្តរជាតិ​ដើម្បីការអត់ឱន​ក្នុង​ឋានៈ​ជាប្រជាពលរដ្ឋ​នៃប្រទេសមួយ​ដែលរាជរដ្ឋាភិបាល​របស់យើង​ជាហត្ថលេខី​មួយបាន​ចូលរួម​បង្កើត​ឱ្យមាន​ទិវា​នេះឡើង​នៅថ្ងៃទី​១៦វិច្ឆិកា​ឆ្នំា​១៩៩៥​នៅទីក្រុងប៉ារីស​ប្រទេសបារំាង​,​ ២-)ដើម្បី​លើកស្ទួយ​ចរិយាធម៌​ ការអត់ឱន​គ្នា​ទៅវិញទៅមក​ក្នុងសង្គមខ្មែរ​។ ជាពិសេស​ក្នុងចំណោម​យុវវ័យ​របស់យើង​ដែលគេអាច​មើល​ឃើញ​បានដោយ​ងាយ​តាមប្រព័ន្ធ​ទំនាក់ទំនងសង្គម​សព្វថ្ងៃ​និង៣-) ដើម្បីរំលឹក​និងរំលេចនូវពាក្យ​ ខន្តី របស់​ព្រះ​សម្មាសម្ពុទ្ធ​និងពុទ្ធសាសនា​ដែល​ភាសាអង់គ្លេស​បានប្រែទៅជា Tolerance ដែលអាច​ឱ្យយើង​និយាយ​បានថា​ថ្ងៃនេះអង្គការ​សហប្រជាជាតិ​បានកំណត់ពាក្យ«ខន្តី»​ឱ្យ​ទៅជា​ពាក្យ​អន្តរជាតិ​ដោយ​ថ្ងៃនេះ​ ខ្ញុំ​សុំបក​ប្រែ​ពាក្យ​ International Day for Tolerance ជាថ្មី​ដូច្នេះ​វិញថា«ទិវា​អន្តរជាតិ​ដើម្បីខន្តី»។

សម្រាប់ព័ត៌មាន​លម្អិត​សូមទស្សនាវិដេអូខាងក្រោមនេះ​!