សិស្សនុសិស្សជិត២ពាន់នាក់ទទួលបានការអប់រំសិលធ៌មនិងចរិយាធ៌ម

កំពង់ធំ ៖ សិស្សនុសិស្សមកវិទ្យាល័យនិងអនុវិទ្យល័យចំនួន៣ក្រុងស្ទឹងសែនខេត្តកំពង់ធំបានស្មគ្រចិត្តចូលមកទទួលការអប់រំសិលធ៌ម ចរិយាធ៌មបែបព្រះពុទ្ធសាស​នាដើម្បីពង្រីកសមត្ថភាព​និងចំណេះ​បន្ថែម​លើចំណេះដឹងទូលទៅដែលពួកគេបាននិងកំពុងសិក្សារៀនសូត្រ។

កម្មវិធីអប់រំសិលធ៌ម ចរិយាធ៌មព្រះពុទ្ធសាសនានេះបានរៀបចំឡើងនៅព្រឹកនៅថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូអនុប្រធានកិត្តិយសសាខាកាកសហការបាទក្រហមកម្ពុជាក្រោមកិច្ចសហការពីលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំបានចាត់ទុកកម្មវិអំធីអប់រំដល់សិស្សានុសិស្សថ្ងៃនេះថាមានសារសំខាន់មួយក្នុងការរួមចំណែកជួយដល់សិស្សា នុសិស្សកាន់តែមានការយល់ដឹងខ្ពស់មួយកម្រិតទៀតសម្រាប់កសាងខ្លួនឲ្យក្លាយខ្លួនជាធនធានមនុស្សដែលមានសមត្ថភាពប្រកបដោយចំណេះដឹងនិងមានថាមពលដែលជាទីមោទនភាពរបស់ក្រុមគ្រួសារនិងសង្គមជាតិដោយឡែកសម្រាប់ទឹកដីខេត្តកំពង់ធំ។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូបានមានប្រសាសន៍ឲ្យដឹងថា÷កម្មវិធីនេះរៀបចំឡើងនាថ្ងៃនេះគឺដើម្បីអប់រំនិងពង្រឹងសម្ថភាពនិងឲ្យស្គាល់ពីតម្លៃនៃការសិក្សា ព្រមទាំងតម្លៃនៃជីវិតក្នុងនោះ​ក៏មានគោល​បំណងឲ្យពួកគេដែលជាអ្នកបន្តវេនប្រទេសជាតិបានតម្រង់ទិសក៏ដូចការរៀបចំអនាគតរបស់ពួកគេបានល្អនិងចំទិសដៅ។ ជាមួយនេះដែរលោកជំទាវក៏ចង់ឃើញយុវជននិងមនុស្សជំនាន់ក្រោយៗបានស្គាល់ពីបុណ្យបាបគុណទោសនិងអំពីគុណតម្លៃរបស់មាតា បិតា ដែលខិតខំថែរក្សាបីបាច់តាំងពីតូចក្រូចឆ្មារហូតពេញវ័យនោះផងដែរ។ពិសេសចង់ឃើញយុវជនគ្រប់ៗរូបចេះគោរពនិងប្រតិបត្តិចំពោះព្រះពុទ្ធសាសនានិងព្រះសង្ឃបានល្អត្រឹមត្រូវផងដែរ។

លោកជំទាវនូវបានសម្ដែងការសង្ឃឹមដែរថា តាមរយៈការអប់រំសិលធ៌ម ចរិយាធ៌មនេះដែរនឹងធ្វើឲ្យសិស្សទាំងស្គាល់ពីករណីកិច្ចរបស់កូន​គ្រប់ៗរូបដែលត្រូវប្រកាន់ឲ្យយកដើម្បី​ធ្វើឲ្យជីវិតរស់នៅប្រ​កបដោ​​យសុភមង្គល ថ្លៃថ្នូរ និង មានប្រយោជន៍ សម្រាប់គ្រួសារ និង សង្គមជាតិ នោះគឺជាកូនល្អ សិស្សល្អ និងមនុស្សល្អរបស់សង្គមជាតិ។ ជាមួយនេះលោកជំទាវ ខៀវ ស៊ីណាក៏បានក្រើនរំលឹកឲ្យសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំក្នុងការរៀនសូត្រទ្វេរឡើងទៀតដើម្បីតបស្នងគុណចំពោអ្នកមានគុណទាំង២និងសង្គមជាតិវិញ។

ដោយឡែកក្នុងឱវាទរបស់សម្ដេចព្រះពិជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត អនុប្រធានលេខា​ធិការដ្ឋានគណៈសង្ឃ
នាយកនៃព្រះរាជាណាចក្រកម្ពុជាមានសង្ឃដិកាថា៖កម្មវីធីទស្សនទានតាមរយៈព្រះពុទ្ធសាសនានេះមានសារៈសំខាន់និងតម្លៃណាស់សម្រាប់យុវវ័យគ្រប់ៗរូបដែលស្ថិតក្នុងវ័យកំពុងសិក្សាទាំងអស់ដើម្បីឲ្យពួកគេកាន់តែមានការយល់ដឹងពីតម្លៃនៃសិក្សារៀនសូត្រ បុណ្យបាប គុណទោសនិងប្រព្រឹត្តិល្អ អាក្រក់និងបានគេចផុតពីអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ជាមួយនេះសម្ដេច
ព្រះពិជ័យមុនី បានផ្ដាំផ្ញើរដល់សិស្សានុសិស្សយើងទាំអស់គប្បីត្រូវជ្រើសនិងសេពគប់មិត្តភក្ត្រណាដែលនាំមកនូវប្រយោជន៍ សេចក្ដីថ្លៃថ្នូរនិងមិននាំនូវទុក្ខភ័យដល់ខ្លួនយើង។ ជាមួយនេះដែរព្រះអង្គក៏បានបំផុសស្មារតីយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិទាំងអស់ត្រូវតែមានឆន្ទះនិងមានមនសិការភ្ញាក់រលឹកក្នុងការចូលរូមថែរក្សាការពារនិងលើកស្ទួយតម្លៃវប្បធ៌ម និង សិលធ៌មសង្គមខ្មែរឲ្យបានល្អផូរផង់និងគង់វង្សជានិច្ចគ្រប់ៗជំនាន់តទៅទៀត៕