ការព្យាបាលជំងឺតាមបែបជំនឿដូនតានៅតែជាជម្រើសល្អ​សម្រាប់​​​​​ពលរដ្ឋខ្មែរ

តាកែវ៖នៅពេលវិជ្ជាសាស្ត្រនិងការព្យាបាលកាន់តែរីកចម្រើនខ្លំាងនិងប្រកបដោយប្រសិទ្ធភាព គេសង្កេតឃើញផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរនៅ​ស្ទើរគ្រប់តំបន់ភាគច្រើនទទួលយកការព្យាបាលនិងឱ្យតម្លៃខ្ពស់ទៅតាមបែបវិជ្ជាសាស្ត្រ ស្ទើរតែភ្លេចអស់នឹងលែងមានជំនឿលើការព្យាបាលតាមបែបប្រពៃណីដូនតា ដោយផ្តល់តម្លៃឱ្យនៅពេលអស់ជម្រើសនៃការព្យាបាលបែបសម័យទំនើប។ ប៉ុន្តែទោះជាយ៉ាងនេះក្តី​ការព្យាបាល​តែមបែប​ជំនឿ​មួយនេះនៅតែជាជម្រើសល្អ​ចុងក្រោយ​របស់ប្រជាពលរដ្ឋខ្មែរ​ដដែល​ ពិសេស​ប្រជាពលរដ្ឋក្រីក្រនៅតំបន់ឆ្ងាយពីប្រជុំជន​៕

វិធីព្យាបាល​ជាប់សសៃ​ យកជើងជាន់ថ្មក្តៅ​តាមបែបបុរាណ​

ការព្យាបាល​ជំងឺ​តាមបែប​ជំនឿ​ជាជម្រើសចុងក្រោយ​របស់ប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃ​….តាមប្រវត្តិសាស្ត្រខ្មែរ​ កាលពីដើមឡើយ​ មិនថាជំងឺធ្ងន់ឬស្រាលនោះទេ ប្រជាពលរដ្ឋតែងតែធ្វើការព្យាបាល​តាមបែបប្រពៃណីនិងតាមជំនឿរបស់ខ្លួន​ដែលដូនតា​បន្សល់ទុកមកឱ្យ។ប៉ុន្តែ​បច្ចុប្បន្ន​ នៅពេលវិជ្ជាសាស្ត្រ​កាន់តែរីកចម្រើន​ខ្លំាងបានធ្វើឱ្យផ្នត់គំនិត​កូនខ្មែរ ភាគច្រើន​ងាកទៅរកការព្យាបាល​តាមបែបសម័យទំនើប ចាក់ថ្នាំ ដាក់សេរ៉ូម​ លេបថ្នាំពេទ្យជាដើម ដោយទុកការព្យាបាល​តាមបែបបុរាណ​ជាជម្រើសចុងក្រោយនៅពេល​នៅពេល​ការព្យាបាលតាមសម័យទំនើបមិនបានផ្តល់លទ្ធផលល្អសម្រាប់ក្រុមគ្រួសារ​របស់ខ្លួន​។តួយ៉ាងដូចជារឿងនេះ៕https://www.youtube.com/watch?v=8kZo6Sk1qfA&t=477s

Posted by AKUM KHMER on Thursday, 12 September 2019