សហគមន៍ប្រជាពលរដ្ឋក្នុងបុរីកាំងម៉េងចូលរួមសកម្មភាពសង្គមសំខាន់៣​​​ក្នុងពេលតែ១(មានវីឌីអូ)

ភ្នំពេញ៖ សហគមន៍ប្រជពលរដ្ឋក្នុងបុរីកំាងម៉េង បានរៀបចំបង្កើតកម្មវិធីសង្គមសំខាន់ៗចំនួន៣ក្នុងថ្ងៃតែ១ បានរួមគ្នា ប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យដល់ព្រះសង្ឃចំនួន៤៤អង្គដែលគង់នៅ កែវមុនី, វត្តព្រែកថ្លឹង និងឧបត្ថម្ភស្បៀងអាហារ និងសម្ភារះសិក្សាដល់កុមារកំព្រាចំនួន៣៥នាក់ និងអ្នកមើលថែក្មេងចំនួន ១០នាក់នៅមណ្ឌលកុមារកំព្រា ABC នៅសង្កាត់ព្រែកកំពិស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច លីង​វីឌីអូខាងក្រោម!

https://www.youtube.com/watch?v=e7QJ90Wtd88

ពិធីនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា២០១៩។បើតាមព័ត៌មានពីតំណាងសហគមន៍ក្នុងបុរីកំាងម៉េង បង្ហាញថាទេយ្យទាន និងសំភារៈទាំងនេះបានពីការចូលរួមពីសប្បុរសជន សហគមន៌ប្រជាពលរដ្ឋក្នុងបុរីកាំងម៉េង។
នេះជាលើកទី២ហើយដែលសហគមន៍ប្រជាពលរដ្ឋក្នុងបុរីកាំងម៉េងបានធ្វើការងារមនុស្សធម៌។ លើកទី១ សហគមន៌នេះបានបរិច្ចាគជាប្រាក់ចំនួន២.០០០ដុល្លារអាមេរិក ជួយដល់ជនរងគ្រោះដោយការដួលរំលំសំណង់នៅក្រុងកំពង់សោម កាលពីថ្ងៃទី២៦ ខែមិថុនា តាមរយះទូរទស្សន៌ហង្សមាស។
សហគមន៍នេះបានប្តេជ្ញាបន្តសកម្មភាពមនុស្សធម៌នេះតទៅទៀត ដើម្បីជាប្រយោជន៍សង្គមខ្មែរទាំងអស់គ្នា។សហគមន៍នេះបង្កើតឡើងក្នុងគោលបំណងទាមទារឲ្យម្ចាស់បុរី បំបែកក្បាលដីពីបុរី ដើម្បីឱ្យប្រជាពលរដ្ឋដែលបានទិញដីឡូត៌ពីបុរីកាំងម៉េង និងបង់ថ្លៃដីរួចរាល់ហើយជាច្រើនឆ្នាំមកហើយ អាចបន្តទៅធ្វើ ប្លង់រឹងកាន់កាប់អចលនទ្រព្យខ្លួនស្របតាមច្បាប់ និងបង់បង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ, ចូលរួមអភិវឌ្ឍន៍បុរីនេះឱ្យក្លាយជាកូនទីក្រុងមួយដ៏ស្រស់ស្អាត។
ឆ្លៀតឱកាសនេះ សហគមន៍ប្រជាពលរដ្ឋបុរីកាំងម៉េង សូមអំពាវនាវដល់ដល់ស្ថាប័នមានសមត្ថកិច្ច ជួយអន្តរាគមន៍ និងជំរុញឱ្យម្ចាស់បុរីកាំងម៉េង បំពេញកាតព្វកិច្ចខ្លួនឱ្យគ្រប់ជ្រុងជ្រោយដូចមានចែងក្នុងកិច្ចសន្យា ទិញ-លក់រវាងបុរីនិង អ្នកទិញ។